វចនៈ
អត្ថន័យ (2)
-
1
នាម
ពាក្យ, សម្ដី។
-
2
នាម
ប្រភេទពាក្យប្រាប់ចំនួនតិចច្រើនដែលកំណត់តាមបែបវេយ្យាករណ៍, សម្រាប់ភាសាបាលីមាន២យ៉ាងគឺឯកវចនៈប្រាប់ដំណើរថាមានតែមួយឬប្រាប់ដំណើរដែលប្រមូលចំនួនច្រើនរួបរួមតែមួយបើធៀបនឹងភាសាខ្មែរដូចពាក្យថាមហាជនប្រជុំជនក្រុមយោធាក្រុមជំនុំហ្វូងសត្វជាដើម; ពហុវចនៈប្រាប់ចំនួនពីត្រឹមពីរឡើងទៅធៀបនឹងភាសាខ្មែរដូចពាក្យថាសត្វទាំងឡាយអស់លោកអ្នកអស់ទាំងទ្រព្យរបស់យើងយើងខ្ញុំជាដើម; សម្រាប់ភាសាសំស្ក្រឹតមាន៣យ៉ាងពីរយ៉ាងមានឈ្មោះដូចខាងលើដែរមួយយ៉ាងថែមទៀតហៅទ្វិវចនៈប្រើប្រាប់ចំនួនត្រឹមតែពីរគត់ឯប៉ែកខាងពហុវចនៈប្រើប្រាប់ចំនួនតាំងពីត្រឹមបីឡើងទៅ; សម្រាប់ភាសាខ្មែរក៏ប្រើអនុលោមតាមភាសាទាំងពីរខាងលើនេះដែរប៉ុន្តែមានរបៀបមិនទៀងទាត់ទេ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)