ល្ពៅ
អត្ថន័យ (2)
-
1
នាម
ឈ្មោះនំចំហុយមួយប្រភេទរាងសំប៉ែតបួនជ្រុងធ្វើពីល្ពៅលាយច្របល់ជាមួយម្សៅខ្ទិះដូងនិងស្ករសរួចខ្ចប់ស្លឹកចេកចំហុយ។
-
2
នាម
ឈ្មោះវល្លិដំណាំវារ, ផ្កាសម្បុរលឿង, ផ្លែធំមានរាងមូលត្រមៀចខ្លះ, ច្រឡោខ្លះ, ទ្រវែងខ្លះសាច់ខាងក្នុងសម្បុរលឿង, ប្រើជាបន្លែឬធ្វើជាបង្អែមក៏បាន; ទងខ្ចីនិងផ្កាប្រើជាបន្លែឬទងខ្ចីស្រុះប្រើជាអន្លក់ក៏បាន; គ្រាប់ទុំប្រើប្រឡាក់អំបិលលីងធ្វើជាអាហារមានរសឈ្ងុយពិសាគ្រាន់បើដែរ
ឧទាហរណ៍ សម្លល្ពៅ, សង្ខ្យាល្ពៅ; គ្រាប់ល្ពៅលីង។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)