ល្ខោនបាសាក់
នាម
អត្ថន័យ
-
1
នាម
ទម្រង់សិល្បៈទស្សនីយភាពដែលតួសម្ដែងប្រើក្បាច់ហួនជាគោលពោលប្រាប់ឈ្មោះតួអង្គនៃរឿងដោយខ្លួនឯងស្លៀកសម្លៀកបំពាក់មានលក្ខណៈភ្លឺផ្លេកបែបបុរាណអមដោយតន្រ្តីបុរាណ។ល្ខោនបាសាក់នេះយកឈ្មោះតាមស្រុកមួយគឺស្រុកបាសាក់ខេត្តឃ្លាំងទល់មុខនឹងខេត្តព្រះត្រពាំងនៃទឹកដីកម្ពុជាក្រោម
ឧទាហរណ៍ ល្ខោនបាសាក់ច្រើនយករឿងសាស្ត្រាល្បែងមកសម្ដែងដូចជារឿងព្រះជិនវង្សរឿងស័ង្ខសិល្ប៍ជ័យនិងរឿងខ្យងស័ង្ខជាដើម។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)