លំញង
គុណនាមនាម
អត្ថន័យ (2)
-
1
គុណនាម
ទងវង, ញ៉ែងញ៉ង, ល្វតល្វៃ, ( ច្រើនប្រើតែក្នុងកាព្យ )
ឧទាហរណ៍ ស្រីស្រស់ទងវងដំណើរលំញងឥតឆ្គងត្រង់ណាទាស់តែពុំបានឮស័ព្ទវាចាសុំនាងកញ្ញាថាម៉េចខ្លះមក។
-
2
នាម
ឈ្មោះត្រប់មួយប្រភេទផ្លែតូចៗជាចង្កោមសម្បុរបៃតងរសខារបន្តិចៗ, ប្រើជាបន្លែឬជាអន្លក់បាន, ងាយដុះឯងមិនបាច់ដាំ
ឧទាហរណ៍ ត្រប់លំញង។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)