ខ
អត្ថន័យ (4)
-
1
នាម
តួអក្សរទី២ក្នុងវគ្គទី១នៃអក្ខរក្រមព្យញ្ជនៈខ្មែរ។តួអក្សរនេះមានឈ្មោះថាខមានអក្ខរសូរអន្តរជាតិ [kʰ] ហើយជាព្យញ្ជនៈសូរមាត់មានទីបន្លឺនៅរនាំងក្រអូមនិងជាសូរស្ទះធនិតអឃោសៈ។
-
2
កិរិយាសព្ទ
ចម្អិនម្ហូបដែលហៅខ
ឧទាហរណ៍ ខត្រី, ខសាច់។
-
3
នាម
ឈ្មោះដាវដងវែងមានងៀងនៅខ្នង
ឧទាហរណ៍ ដាវខ។
-
4
នាម
ប្រការ, ចំពូក, មាត្រា, បទ, ន័យ, សេចក្ដីស្រង់រួមចំនួនខ្លីៗ
ឧទាហរណ៍ ខ១, ខ២, ខ៣។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)