លង្វែក
នាម
អត្ថន័យ (2)
-
1
នាម
កាលឬសម័យជាចន្លោះ, ជារវាង
ឧទាហរណ៍ លង្វែកសាសនា។
-
2
នាម
ឈ្មោះខែត្រមួយក្នុងកម្ពុជរដ្ឋពីសម័យបុរាណ, តមកតាំងជាស្រុកហៅថាស្រុកលង្វែកនៅក្នុងខែត្រកំពង់ឆ្នាំង, លុះចំណេរតមកក្រោយទៀតដាក់ទៅជាស្រុកកំពង់ត្រឡាចវិញនៅក្នុងខែត្រដដែលដរាបដល់សព្វថ្ងៃ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)