រំភាយ
កិរិយាសព្ទនាម
អត្ថន័យ (2)
-
1
នាម
ជាយ, ផ្ទាំងសំពត់ដែលសំយុងចុះ
ឧទាហរណ៍ រំភាយក្លស់, រំភាយបារាំ។
-
2
កិរិយាសព្ទ
បក់, បក់ផាត់ ( សម្រាប់ប្រើតែក្នុងកាព្យ )
ឧទាហរណ៍ ពេលនោះព្រះពាយរំភាយផាត់ពពករសាត់ស្រឡះមេឃត្រជាក់ស្រួលខ្លួនសប្បាយពេកចិត្តត្រេកភ្លាំងភ្លេចផ្ទះលំនៅ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)