រែង
អត្ថន័យ (3)
-
1
គុណកិរិយា
រមែង, តែង; រមែងតែ, តែងតែ, ធ្លាប់តែ, ច្រើនតែ, សឹងតែ
ឧទាហរណ៍ អ្នកលក់រែងចង់បានចំណេញអ្នកទិញរែងតែចង់បានថោក។ច្រើនប្រើក្នុងកាព្យជាងពាក្យរាយខ្លៅរែងស្អប់ប្រាជ្ញនាអ្នកខ្លួនខ្លាចរែងធ្វើជាហ៊ានខ្សត់ខ្សោយស្មុតទ្រុឌរែងធ្វើជាមានអ្នកឥតសន្តានរែងមើលងាយគេ។ (សាស្ត្រាច្បាប់រាជនេតិ)។
-
2
កិរិយាសព្ទ
ចងក្រងឱ្យកើតបានជារបែង
ឧទាហរណ៍ រែងរនាប, រែងព្រួល។
-
3
កិរិយាសព្ទ
ចាប់គ្រលែងអង្រង់ឱ្យលេចជ្រុះចេញតាមប្រហោងច្រែងឬកាតៅជាដើម
ឧទាហរណ៍ រែងអង្ករ, រែងដីខ្សាច់, រែងម្សៅ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)