ឫស
អត្ថន័យ (3)
-
1
នាម
អវយវៈចំណែកមួយរបស់រុក្ខជាតិ, តិណជាតិ, វល្លិជាតិដែលដុះចាក់ចុះទៅក្នុងដីសម្រាប់ស្រូបយករសជាតិដីដូចជាអាហារឬដែលដុះស្រោបដើមឈើជាដើម
ឧទាហរណ៍ ឫសឈើ, ឫសស្មៅ, ឫសវល្លិ, ឫសប្រទាលផ្ញើប្រាណ។
-
2
នាម
( ភាសា .) វចនតាមួយបែបដែលឥតមានអត្ថិភាពជាពាក្យឯករាជ្យក្នុងភាសាដែលជាធាតុរួមនៃពាក្យមួយចំនួនក្នុងសន្តានជាមួយគ្នា
ឧទាហរណ៍ ពាក្យ racine ក្នុងភាសាបារាំងប្រែមកជាភាសាខ្មែរថាឫស។
-
3
នាម
រោគមួយប្រភេទដុះចេញពីសាច់មានសណ្ឋានជាពកតូចមូលរឹង
ឧទាហរណ៍ កើតឫសនៅកែងដៃ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)