រាសី
អត្ថន័យ (3)
-
1
នាម
គំនរ, ពំនូក
ឧទាហរណ៍ ពួក, កង; ប្រជុំ។
-
2
នាម
មាត្រារង្វាស់ចម្ងាយល្វែងផ្ទៃមេឃដែលជាផ្លូវចរនៃព្រះអាទិត្យព្រះចន្ទ្រ; តាមហោរាសាស្ត្រថាល្វែងមួយៗមានចម្ងាយ៣០អង្សាហៅថាមួយរាសីសម្រាប់សុរិយគតិ, មាន១២គឺ១មេសៈឬមេសរាសី " រាសីចៀមឬពពែ " មាន៣០ថ្ងៃ; ២ឧសភៈឬឧសភរាសី " គោឈ្មោល " មាន៣១ថ្ងៃ; ៣មិថុនៈឬមិថុនរាសី " គូបុរសនិងស្ត្រី " មាន៣០ថ្ងៃ; ៤កក្កដៈឬកក្កដរាសី " ក្ដាម " មាន៣១ថ្ងៃ; ៥សីហៈឬសីហរាសី " សីហៈ " មាន៣១ថ្ងៃ; ៦កញ្ញាឬកញ្ញារាសី " ស្រីក្រមុំ " មាន៣០ថ្ងៃ; ៧តុលាឬតុលារាសី " ជញ្ជីង " មាន៣១ថ្ងៃ; ៨វិច្ឆិកៈឬវិច្ឆិករាសី " ខ្ទួយ " មាន៣០ថ្ងៃ; ៩ធនុឬធនុរាសី " ធ្នូ " មាន៣១ថ្ងៃ; ១០មករៈឬមកររាសី " មករ " មាន៣១ថ្ងៃ; ១១កុម្ភៈឬកុម្ភរាសី " ក្អម " មាន២៨ឬចួនកាលមាន២៩ថ្ងៃ; ១២មីនៈឬមីនរាសី " ត្រី " មាន៣១ថ្ងៃ; ជាមួយឆ្នាំនៃសុរិយគតិមាន៣៦៥ថ្ងៃឬចួនកាលមាន៣៦៦ថ្ងៃ។មាត្រារង្វាស់នៃចន្ទគតិមិនមានកំណត់អង្សាទេហៅថាឫក្សឬនក្សត្រឫក្ស, មាន១២គឺ១មិគសិរឬមិគសិរឫក្ស " ឫក្សក្ដាន់ " មាន២៩ថ្ងៃ; ២បុស្សឬបុស្សឫក្ស " ក្ដាម " មាន៣០ថ្ងៃ; ៣មាឃឬមាឃឫក្ស " ស្វាព្រាហ្មណ៍ " មាន២៩ថ្ងៃ; ៤ផគ្គុណឬផល្គុនឫក្ស " គោ " មាន៣០ថ្ងៃ; ៥ចេត្រឬចិត្រឫក្ស " ខ្លា " មាន២៩ថ្ងៃ; ៦ពិសាខឬវិសាខឫក្ស " ក្របី " មាន៣០ថ្ងៃ; ៧ជេស្ឋឬជេដ្ឋឫក្ស " ពពែ " មាន២៩ថ្ងៃឬចួនកាលមាន៣០ថ្ងៃ; ៨អាសាឍឬអាសាឡ្ហឫក្ស " សីហៈ " មាន៣០ថ្ងៃ; ៩ស្រាពណ៍ឬស្រាវណឫក្ស, សាវណឫក្ស " ផ្កាយឈើ " មាន២៩ថ្ងៃ; ១០ភទ្របទឬភទ្របទាឫក្ស " រមាស " មាន៣០ថ្ងៃ; ១១អស្សុជឬអស្សយុជឫក្ស " សេះ " មាន២៩ថ្ងៃ; ១២កត្តិកឬកត្តិកឫក្ស " កូនមាន់ " មាន៣០ថ្ងៃ; ជាមួយឆ្នាំនៃចន្ទគតិមាន៣៥៤ថ្ងៃ, ឆ្នាំដែលមានចន្ទ្រាធិមាស ( អធិកវារៈ ) មាន៣៥៥ថ្ងៃ, ឆ្នាំដែលមានអធិកមាសមាន៣៨៤ថ្ងៃ។
-
3
នាម
ខ្មែរប្រើពាក្យរាសីនេះសំដៅសេចក្ដីថា " លំអ; មានលំអ, ស្រស់បស់សមរម្យ; ចម្រើន " ផងក៏បាន ( ចំពោះតែមនុស្សឬសត្វ )
ឧទាហរណ៍ មនុស្សមានរាសី, កំពុងឡើងរាសី, អាប់រាសី, ចុះរាសី។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)