រអាត
នាម
អត្ថន័យ
-
1
នាម
អជ្ឈុបាតកសត្តពួកមួយមាន២ប្រភេទគឺរអាតយក្សឬរអាតធំមាត្រធំជាងអកសម្បុរប្រផេះក្រមៅរាងទាបក្រទាក្បាលតូចឆ្លឹមចុងចំពុះខុបស្រួចមុតក្រចកមុត, ជាសត្វខ្លាំងរនិងរនាំង, ឆាបឆក់ឬចាប់ចឹកសត្វពួកខ្លះដែលតូចជាងខ្លួនវាជាអាហារ; រអាតទន្សាយឬរអាតតូចមាត្រប៉ុនទីទុយក្បាលធំក្រមុបចំពុះខ្លីខុបមុតក្រចកមុតសម្បុរពព្រុសដូចទីទុយ, អាចហ៊ានចាប់ទន្សាយឱ្យមុតជាប់ដោយក្រញាំជើងចឹកពិឃាតយកជាអាហារបាន។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)