រហូត
កិរិយាសព្ទគុណនាមធ.
អត្ថន័យ (2)
-
1
កិ., គុ.
របូតឬដែលរបូតឃ្លាតចាកទីចាកកន្លែងដែលដោត, ស៊ក, ចង, ក្រង, រែងដូចគេចាប់ហូតចេញ
ឧទាហរណ៍ ត្រីរហូតពីត្រណោត, រនាបរហូតពីរបែង, ដាវរហូតចេញពីស្រោម។
-
2
ធ.
ឥតទើសឥតទាក់ពីម្ខាងទៅម្ខាងឬពីដើមដល់ចុង; ដរាបដល់
ឧទាហរណ៍ ពីក្មេងរហូតដល់ចាស់; ទៅបានរហូត។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)