រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

ក្រុមវាំង

នាម

អត្ថន័យ

  1. 1

    នាម

    ក្រុម​មន្ត្រី​អ្នក​រក្សា​ការ​ខុស​ត្រូវ​នៃ​ពួក​ស្ត្រី​ក្នុង​ព្រះ​បរម​រាជ​វាំង ( មាន​តែ​ក្នុង​រជ្ជកាល​ពី​ដើម )។​ល​។​ឋានន្តរ​ស័ក្ដិ​នៃ​ព្រះ​អង្គ​ម្ចាស់​អង្គ​ខ្លះ​ដែល​ព្រះ​ករុណា​ជា​អ​ម្ចាស់​ជីវិត​លើ​ត្បូង​ទ្រង់​ព្រះ​មេត្តា​ប្រោស​តាំង​ជា​ទី​ម៉ឺន​ឬ​ហ្មឺន, ឃុន, ហ្លួង, ព្រះ​តាម​លំដាប់​ថ្នាក់​គឺ​ក្រុម​ម៉ឺន, ឬ​ក្រុម​ហ្មឺន, ក្រុម​ឃុន, ក្រុម​ហ្លួង, ក្រុម​ព្រះ ( សុទ្ធ​តែ​អាន​ថា​ក្រុម​ម៉ៈ ), ហៅ​ថា​ស្ដេច​តាំង​ក្រុម​ឬព្រះ​អង្គ​ម្ចាស់​តាំង​ក្រុម; សាធារណ​ជន​តែងតែ​និយាយ​ថា​ព្រះ​អង្គ​ក្រុម​ម៉ឺន ..., ព្រះ​អង្គ​ក្រុម​ឃុន ..., ព្រះ​អង្គ​ក្រុម​ហ្លួង ..., ព្រះ​អង្គ​ក្រុម​ព្រះ ...; ជួនកាល​មាន​ឋានន្តរ​ផ្សំ​ពី​ខាង​ចុង​ផង​ដូច​ជា​ព្រះ​អង្គ​ក្រុម​ឃុន​វិសុទ្ធ​ពង្ស​ជាដើម​។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម