រស្ស
អត្ថន័យ (2)
-
1
គុណនាម
ខ្លី; ដែលមានរូបរាងខ្លី; តឿ; ទាបកន្តិល, កន្តុញ។
-
2
នាម
ស្រៈមានសំឡេងខ្លី; សម្រាប់ប្រើក្នុងភាសាបាលីមាន៣តួគឺអ, ឥ, ឧ; ខាងភាសាសំស្ក្រឹតមាន៦តួគឺអ, ឥ, ឧ, ឫ, ឭ, អះ; ខាងភាសាខ្មែរមាន៤តួគឺអិ, អឹ, អុ, អះ ( សម្រាប់ភាសាខ្មែរ, ស្រៈអនេះមិនទៀងគឺចួនកាលជារស្សៈចួនកាលជាទីឃៈតាមសូរសំឡេងជាអៈខ្លីនិងអវែង, ដូចជាប៉ប្រក, ប៉ប្រង, ទទ្រម, ពពក, ពភលអ . ថ . ប៉ៈប្រក, ប៉ៈប្រង, ទៈទ្រម, ពៈពក, ពៈភល; ប៉ៈ, ទៈ, ពៈជារស្សៈ; ប្រក, ប្រង, ទ្រម, ពក, ភលជាទីឃៈឬជាគរុ ); ស្រៈទាំងប៉ុណ្ណេះហៅថាស្រៈរស្សៈឬរស្សសរៈ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)