រមាំងបើកបាស
អត្ថន័យ (2)
-
1
នាម
ឈ្មោះស្នៀតឬល្បិចគុនមួយប្រភេទឬល្បិចដោះកុន, ដោះចំណោមមួយប្រភេទសម្រាប់បញ្ចេញប្រើដោះខ្លួនក្នុងវេលាដែលជាប់កុនឬជាប់ចំណោមយ៉ាងមមាញឹក
ឧទាហរណ៍ ស្នៀតរមាំងបើកបាស។
-
2
នាម
ឈ្មោះកាព្យមួយបែបជាពាក្យ៩មានចួនរណ្ដំបីៗម៉ាត់លោតៗតាមសង្កាត់, ក្នុងមួយបទមាន៤បាទគឺបួនៗឃ្លា ( រួមជា៣៦ម៉ាត់ ), ដូចជា
ឧទាហរណ៍ សត្វរមាំងស្រឡាំងកាំងព្រោះឃើញព្រាន, កាលវាមានក្ដីភ័យភិតគិតតែបោល, ទោះឈ្មោលញីគិតតែពីការរត់ចោល, គ្នាទង្គោលបោលទង្គិច- ឈើក៏មាន។កាព្យបែបនេះកវីបុរាណបានឱ្យឈ្មោះចួនរដឹកថារលកខ្ទប់ច្រាំង, រមាំងបើកបាស, ទន្សាយទីសទាស, មាន់ទឹកបណ្ដើរកូន ... (សឹងមានលក្ខណៈផ្សេងៗគ្នា)។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)