យោគ
កិរិយាសព្ទនាម
អត្ថន័យ (2)
-
1
នាម
ខ្សែតម្បារសំប៉ែតដែលចងភ្ជាប់ជាមួយនឹងស្លោកបាត្រសម្រាប់ស្តាយបាត្រ។
-
2
កិរិយាសព្ទ
ប្រកបការ, កាន់ការ, ព្យាយាម, ខំប្រឹង, ប្រឹងធ្វើ; ប្រឹងយោលខ្លួនងោកងើបៗ, យោលទៅៗមកៗ; លម្អៀងចិត្ត, បំបែរចិត្តឬធ្វើឱ្យងាកចិត្តទៅរក
ឧទាហរណ៍ យោគចិត្តទៅរក។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)