មួយក្លាយជាដប់
អត្ថន័យ
-
1
( ព . ទ . បុ .) ពាក្យទំនឹមទំនៀមជាបរម្បារាតៗមក, មានអត្ថន័យជាសេចក្ដីតំណាលថាមានបុរសម្នាក់បានដុំមាសមកកប់ទុកនៅទីស្ងាត់មួយកន្លែង, ចង់ដឹងចរិយារបស់ប្រពន្ធ, ក៏និយាយប្រាប់ប្រពន្ធថា " អញចូលទៅជុះក្នុងព្រៃក្បែរផ្លូវស្រាប់តែមានក្អែកមួយចេញមកមុនអាចម៍ហើរប្រិចបាត់ទៅ " ប្រពន្ធមាត់ឥតគម្របក៏និយាយតំណាលប្រាប់គេតាមសម្ដីប្ដីប្រាប់, អ្នកឯទៀតៗក៏ចេះតែនិយាយប្រាប់គ្នាតៗទៅទៀត, ពីក្អែកមួយទៅជាក្អែកពីរក្អែកបីរហូតដល់ក្អែកដប់ ... ចំណេរកាលតៗមកក៏ជាប់មានពាក្យដែលពន្លូតបំផ្លើសថាមួយក្លាយជាដប់ឬក្អែកមួយជាក្អែកដប់; គេនិយាយថាកុំជឿអីមួយក្លាយជាដប់ទេឬថាក្អែកមួយជាក្អែកដប់ទេ, មានន័យថាសម្ដីឬដំណឹងអ្វីដែលឮតពីមួយមកមួយពុំទាន់ប្រាកដទេកុំអាលប្រញាប់ជឿភ្លាមៗត្រូវពិនិត្យមើលឱ្យហ្មត់ចត់សិន ... ( មានព្រះបរមពុទ្ធោវាទដូចក្នុងកាលាមសូត្រជាដើមក៏ថ្លែងពីរឿងបែបនេះច្រើន )។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)