រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

មូល

កិរិយាសព្ទគុណនាមនាម

អត្ថន័យ (4)

  1. 1

    កិរិយាសព្ទ

    រួបរួម​គ្នា, ជុំ​គ្នា, មិន​បែកខ្ញែក​គ្នា

    ឧទាហរណ៍ មូលកូនចៅ, មូលគ្នា។

  2. 2

    គុណនាម

    ដែល​មាន​មណ្ឌល​ជុំវិញ​ឥត​ជ្រុង​ឥត​ផត​ឥត​ប៉ោង

    ឧទាហរណ៍ តុមូល, ប្រអប់មូល។

  3. 3

    នាម

    ឈ្មោះ​នេសាទុបករណ៍​មួយ​ប្រភេទ​ពួក​ច្បូក​ប៉ុន្តែ​មាន​មុខ​តែ​មួយ​សណ្ឋាន​មូល​ស្រួច​មាន​ងៀង​ត្រង់​គល់​ផ្លែ​មាន​ប្រហោង​រាក់ ( ដែល​ហៅ​ថា​ភ្លុក​ក៏​បាន ) សម្រាប់​ស៊ក​ដង​មាន​ខ្សែ​ប្រចី​មាំ​ចង​ភ្ជាប់​ពី​គល់​ផ្លែ​មក​គល់​ដង​ងាយ​នឹង​ទាញ​ដង​ឱ្យ​របូត​ចេញ​បាន ( ឱ្យ​ដង​និង​ផ្លែ​នៅ​ជាប់​គ្នា​ដោយ​ខ្សែ​ប្រចី​នោះ )។

  4. 4

    នាម

    ឫស; គល់, ឫស​គល់; មើម, ដើម​កំណើត, ដើម​ចម, ដើម​ទង, ទីតាំង; ទី​ជិត; ទ្រព្យ​ដើម; តម្លៃ ...។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម