រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

មិន

គុណកិរិយា

អត្ថន័យ

  1. 1

    គុណកិរិយា

    ជា​ពាក្យ​បដិសេធ​សម្រាប់​និយាយ​នាំ​មុខ​កិ ., គុ . ឬ​គុ . កិ . មាន​សេចក្ដី​ថា " ពុំ, ឥត "

    ឧទាហរណ៍ មិនកើត, មិនឃើញ, មិនដឹង, មិនធំ, មិនតូច, មិនល្អ, មិនអាក្រក់; មិនឆាប់, មិនយូរ, មិនយឺត, មិនលឿន។ល។, មិនជា​ពុំជា។​មិនជាបើ, មិនសមបើ, មិនសមបីបើ​ពុំជាបើ, ពុំសមបើ, ពុំសមបីបើ។ល។។​ក្នុងសង្កាត់សេចក្ដីជាបដិសេធនីមួយ, កាលណាបើប្រើពាក្យ​មិន, ពុំ​ឬ​ឥត​នេះជាខាងដើមហើយនឹងប្រើពាក្យថា​ក៏ទេ​នេះជាខាងចុងផងពុំបានឡើយ, ដូចជា​ខ្ញុំមិនដែលបានឃើញក៏ទេ, ពុំដែលបានឮក៏ទេ, ឥតដែលបានដឹងក៏ទេ​ប្រើយ៉ាងនេះពេញជាខុសទាំងស្រុង​ព្រោះត្រឡប់ក្លាយសេចក្ដីមិនមែនជាបដិសេធទៅវិញ; ត្រូវប្រើពាក្យ​ទេ, ឡើយ​ឬ​សោះ​នេះវិញ​ខ្ញុំមិនដែលបានឃើញទេ, ពុំដែលបានឮឡើយ, ឥតដែលបានដឹងសោះ; ឯពាក្យ​ក៏ទេ​នេះជាសព្ទបដិសេធសម្រាប់ប្រើបានតែជាមួយនឹងពាក្យថា​នឹង​រៀងនៅជាខាងដើម, ដូចជា​ខ្ញុំនឹងដែលបានឃើញក៏ទេ, នឹងដែលបានឮក៏ទេដែរ, នឹងដែលបានដឹងក៏ទេសោះ​គឺខ្ញុំមិនដែលបានឃើញទេ, ...។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម