ក្រចៅ
អត្ថន័យ (2)
-
1
កិរិយាសព្ទ
ខ្វារដោយក្រចក
ឧទាហរណ៍ ឆ្មាក្រចៅដាច់សាច់។
-
2
នាម
ឈ្មោះតិណជាតិដើមរឹងមួយប្រភេទក្នុងពួកឆ្មៃ, ពួកកន្ទាំងបាយសសំបកប្រើការវេញខ្សែឬចងអ្វីៗ, ប្រើការត្បាញបាវមានប្រយោជន៍ធំណាស់។ប្រទេសកម្ពុជាក្នុងសម័យពីដើមក្រចៅពុំសូវលេចឮថាជារបរធំដុំប៉ុន្មានទេលុះដល់ក្នុងសម័យសង្គមរាស្ត្រនិយមដែលមានសម្ដេចព្រះនរោត្តមសីហនុព្រះអង្គជាព្រះប្រមុខរដ្ឋ, ក្រចៅជាដំណាំមានគុណភាពដ៏ប្រសើរជាសេដ្ឋកិច្ចសេដ្ឋកម្មមានកេរ្តិ៍ឈ្មោះព្រោះប្រទេសកម្ពុជាមានរោងចក្រធ្វើបាវដ៏ធំទូលំទូលាយដែលកើតមានក្នុងខែត្របាត់ដំបងជាដំបូងបង្អស់នាំឱ្យប្រជាពលរដ្ឋសង្វាតដាំក្រចៅកើតច្រើនឡើងៗតាមលំដាប់កាល។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)