រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

មហាសង្ឃរាជ

នាម

អត្ថន័យ (2)

  1. 1

    នាម

    ព្រះ​នាម​របស់​សម្ដេច​ព្រះ​សង្ឃ​រាជ​ដែល​ជា​ធំ​លើ​ព្រះ​សង្ឃ​ទាំងពួង​។

  2. 2

    នាម

    សមណ​ស័ក្ដិ​ទី​សម្ដេច​ថ្នាក់​ខ្ពស់​បំផុត​សម្រាប់​បព្វជិត​ក្នុង​កម្ពុជ​រដ្ឋ, បាន​ទទួល​សមណុត្តមាភិសេក​មាន​នាទី​ជា​ស្ដេច​ខាង​សង្ឃ​ជា​ធំ​បំផុត​ជាង​បព្វជិត​ទាំងអស់​ក្នុង​ដែន​កម្ពុជា​ទាំងមូល, អ្នក​ទាំងពួង​និយាយ​ស្ដី​ទៅ​រក​ត្រូវ​ប្រើ​ជា​រាជ​សព្ទ​ទាំងអស់ : ( ក្នុង​កម្ពុជ​រដ្ឋ​មិន​មាន​សមណ​ស័ក្ដិ​នេះ​រាល់​រាជ្យក្សត្រិយ៍​ទេ, ចួន​កាល​ក៏​មាន​ត្រឹម​តែ​ទី​ជា​សង្ឃ​នាយក​ប៉ុណ្ណោះ )

    ឧទាហរណ៍ សម្ដេចព្រះមហាសង្ឃរាជ​ទ្រង់សោយ, ទ្រង់ផ្ទំ។ល។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម