មហារីក
នាម
អត្ថន័យ (2)
-
1
នាម
ឈ្មោះរោគមួយប្រភេទកើតត្រង់មាត់បបូរមាត់រីកស្ទាញដូចផ្សិតក៏មានកើតត្រង់សរីរាវយវៈខាងក្នុងផ្សេងពីមាត់ក៏មាន, ជារោគរបឹងរឹងត្អឹងក្រៃពេកពេទ្យពិបាកនឹងព្យាបាលឱ្យសះជាបាន
ឧទាហរណ៍ កើតមហារីក។
-
2
នាម
ផ្លេកបន្ទោរដែលបញ្ចេញពន្លឺព្រិចៗព្រើតៗរឿយៗក្នុងវេលាមានភ្លៀងច្រើនឃើញច្បាស់តែនៅពេលយប់ ( ហៅស្វាញាក់ចិញ្ចើមក៏បាន )។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)