ក្បាលមឿង
អត្ថន័យ
-
1
នាម
ឈ្មោះរន្ធពិសេសពីរក្នុងល្បែងបាយខុំស្ថិតនៅខាងដើមគេសន្មតថារន្ធពីរនេះជាធំជាប្រធានគេដាក់គ្រាប់ក្នុងមួយរន្ធ៥គ្រាប់។គ្រាប់លញ់៤គ្រាប់ដែលក្មេងតម្រៀបក្នុងល្បែងបាញ់រងក៏ហៅថាក្បាលមឿងដែរគឺក្មេងរៀបបីគ្រាប់ដូចមុំចង្ក្រានហើយដាំមួយពីលើរួចតម្រៀបរាយបន្តគ្នាជាខ្សែច្រើនគ្រាប់មកទៀតធ្វើជាកន្ទុយហើយបោះតម្រូវកាត់ផ្ដាច់ដោយមេជាកើយមួយ។បើអ្នកបោះត្រូវគ្រាប់ខ្ទាតដាច់ត្រឹមណាសន្មតិឈ្នះត្រឹមណោះ។បើបោះត្រូវក្បាលមឿងឈ្នះទាំងអស់។ ( ល្បែងពួកប្រុសៗលេងដោយគ្រាប់លញ់ )។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)