ភ្លើង
នាម
អត្ថន័យ (3)
-
1
នាម
ធាតុមួយប្រភេទដែលបណ្ដាលឱ្យមានកម្ដៅនិងពន្លឺ; ធាតុក្ដៅ; អាការក្ដៅផ្សេងៗ។
-
2
នាម
អ្វីៗដែលមានធាតុក្ដៅហឹរផ្សាច្រើនឬដែលមានសម្បុរស្រដៀងនឹងភ្លើងក៏ហៅដាក់ពាក្យថាភ្លើងភ្ជាប់នៅខាងចុងដែរ, ដូចជា
ឧទាហរណ៍ ខ្ញីភ្លើង, ឃ្លង់ភ្លើង, ចិត្រមូលភ្លើង, ឈើភ្លើង, ពិសភ្លើង, សង្កែភ្លើង, ស្រមោចភ្លើង។ល។
-
3
នាម
អគ្គិសនី
ឧទាហរណ៍ ដាច់ភ្លើងគឺគ្មានចរន្តអគ្គិសនី។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)