ភ្លឺ
កិរិយាសព្ទនាម
អត្ថន័យ (3)
-
1
កិរិយាសព្ទ
បញ្ចេញពន្លឺ, ឱ្យពន្លឺ; យល់ច្បាស់។
-
2
នាម
ដីដែលគេលើកពូនជាព្រំចារឹកឬជាទំនប់ស្រែជាដើម
ឧទាហរណ៍ ភ្លឺស្រែ, ភ្លឺត្រពាំង, ភ្លឺស្រះ; រានស្រែត្រូវលើកភ្លឺឱ្យធំខ្ពស់ជាប្រយោជន៍ឱ្យសម្ទូងលូតលាស់ខ្ពស់តាមផងស្រួលដើរផង។
-
3
នាម
ឈ្មោះរោគមួយប្រភេទកើតនៅស្បែកឡើងសម្បុរសប្រផេះចួនកាលឡើងកណ្ដាប់ផេរបណ្ដាលឱ្យស្កៀបរមាស់
ឧទាហរណ៍ កើតភ្លឺ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)