ក្ដឿង
នាម
អត្ថន័យ (2)
-
1
នាម
ត្បាល់សម្រាប់ជាន់អង្ករ, មានជ្រុង៤, បាតរៀវតូចខាងបាតកប់ទៅក្នុងដីពាក់កណ្ដាលវេលានឹងបុកអង្ករគេជាន់អង្រែដោយជើង។មានត្បាល់ក្ដឿង១យ៉ាងទៀតមានសណ្ឋានដូចគ្នាទីទៃពីគ្នាតែមិនកប់ក្នុងដីនិងមិនជាន់អង្រែដោយជើងគឺកាន់អង្រែដោយដៃ។
-
2
នាម
សរពើវត្ថុជាដុំជាស្និត
ឧទាហរណ៍ ក្ដឿងខ្ញី, ក្ដឿងរមៀត, ខ្ញី១ក្ដឿង, រមៀត១ក្ដឿង។ស្រុកខ្លះហៅថាក្ដៀង។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)