ព្លុក
អត្ថន័យ
-
1
នាម
អ្នករម្លាយសព ( អ្នកដុតខ្មោច ); តាមទម្លាប់មាន៤នាក់ជាជំនួយអាចារ្យយោគី; តាមប្រភពពាក្យនេះថា " អ្នកដាស់ខ្មោច " មានអត្ថន័យថាកាលដែលរៀបនឹងឈួលភ្លើងរម្លាយសពគេតែងនិមន្តលោកឱ្យទាញសំពត់ស្នបដែលគេស្រាយចេញពីរូបសពហៅថាសំពត់បង្សុកូល, គេនិយាយទៅរកសពនោះហាក់ដូចគេដាស់មនុស្សរស់ឱ្យភ្ញាក់ពីដេកថាស្ដាប់ធម៌ស្ដាប់អាថ៌លោក!; ក្នុងសម័យបច្ចុប្បន្នពុំសូវមានពិធីនេះទៅហើយ
ឧទាហរណ៍ អាចារ្យយោគីម្នាក់និងអ្នកភ្លុកបួននាក់ជាអ្នករម្លាយសព។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)