ពុំនោះ
ឈ.
អត្ថន័យ
-
1
ឈ.
មួយទៀត, មួយវិញទៀត, មួយវិញសោត, បើមិនដូច្នោះ។ពាក្យជាសន្ធានសម្រាប់ប្រើតសង្កត់សេចក្ដីបន្ទាប់អំពីពាក្យឬ, ឬក៏, ឬថា; ប្រើរៀងបន្តគ្នាតាមលំដាប់មុនក្រោយគឺពាក្យឬត្រូវរៀងមុន, ឬក៏រៀងត្រង់ទី២, ពុំនោះត្រង់ទី៣, ពុំនោះសោតត្រង់ទី៤
ឧទាហរណ៍ ត្រូវចាត់បម្រើឱ្យទៅប្រាប់, ឬផ្ដាំផ្ញើនឹងមនុស្សអ្នកទៅមក, ឬក៏សរសេរសំបុត្រឱ្យបម្រើយកទៅ, ពុំនោះផ្ញើនឹងគេអ្នកទៅមក, ពុំនោះសោតបិទតែមប្រិ៍ផ្ញើតាមប្រៃសណីយ៍ក៏បាន។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)