ពុទ្ធ
នាម
អត្ថន័យ
-
1
នាម
លោកអ្នកត្រាស់ដឹងធម៌ដែលកំបាំងដូចយ៉ាងអរិយសច្ច៤ជាដើមរហូតដល់មគ្គផលនិព្វាន, ឬលោកអ្នកភ្ញាក់រឭកគឺមានសតិសម្បជញ្ញៈសព្វកាល, ឬលោកអ្នករីកពេញទីដូចជាផ្កាឈូកដែលរីកគ្រប់ស្រទាប់គឺមានព្រះហឫទ័យរីកដោយអំណាចនៃបរិសុទ្ធិព្រោះកម្ចាត់កិលេសអស់ហើយ ( ព្រះសម្មាសម្ពុទ្ធ )
ឧទាហរណ៍ ព្រះពុទ្ធ, ព្រះពុទ្ធជាបរមគ្រូ, ព្រះពុទ្ធជាម្ចាស់។ល។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)