ពិស្ដារ
នាម
អត្ថន័យ (2)
-
1
នាម
សេចក្ដីទូលាយ, សេចក្ដីវែង; ដំណើរយឺតយូរ
ឧទាហរណ៍ និយាយដោយពិស្ដារ។
-
2
នាម
ខ្មែរប្រើជាឈ្មោះធម៌ព្រះអភិធម្មបាលីដែលលោកអ្នកប្រាជ្ញពីជាន់មុនបានដកស្រង់ពីព្រះអភិធម្មបិដកនិងអដ្ឋកថាព្រះអភិធម្មយកមករួបរួមចារឹកទុកក្នុងភាណវារបាលីសម្រាប់ព្រះភិក្ខុសង្ឃសូត្រដារជាធម៌វែងជាងសត្តប្បករណ៍ឬសប្ដប្រករណ៍
ឧទាហរណ៍ និមន្តលោកសូត្រពិស្ដារ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)