ពិភទ្ទសច្ចា
អត្ថន័យ
-
1
នាម
ពាក្យពិតឬដំណើរពិតដែលនាំឱ្យកើតសេចក្ដីចម្រើន។ពាក្យសម្រាប់ហៅព្រះរាជពិធីមួយប្រភេទក្នុងកម្ពុជរដ្ឋ, ធ្វើក្នុងមួយឆ្នាំម្ដង, ប្រជុំអស់មន្ត្រីធំតូចខាងក្នុងព្រះនគរនិងខែត្រក្រៅចូលមកជួបជុំមូលគ្នានៅវេលាមួយ, ទទួលទឹកសំបថគឺក្រេបផឹកទឹកដែលតាំងពិធីសត្យាធិដ្ឋាន, សម្ដែងសេចក្ដីស្មោះត្រង់ចំពោះរាជការផែនដី; ក្នុងសម័យបច្ចុប្បន្ននេះកំណត់ទីប្រជុំនៅក្នុងព្រះឧបោសថរតនារាម ( វត្តព្រះកែវ ) ក្រុងភ្នំពេញ, ប្រជុំក្នុងថ្ងៃបន្ទាប់ថ្ងៃបង្ហើយព្រះរាជពិធីបុណ្យតាំងតុចម្រើនព្រះជន្មវស្សាព្រះករុណាជាម្ចាស់ជីវិត
ឧទាហរណ៍ ទទួលទឹកពិភទ្ទសច្ចា។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)