ពិន្ទុ
គុណនាមនាម
អត្ថន័យ (3)
-
1
នាម
តំណក់; ចំណុចតូចនេះ (.); រង្វង់មូលតូចនេះ ( ំ ) គឺនិគ្គហិតឬដែលហៅតាមពាក្យសាមញ្ញថាដំលើ។
-
2
គុណនាម
សំខ្យាមានចំនួនមួយរយសែនអក្ខោភិនី។
-
3
នាម
លេខដែលសរសេរជាចំនួនសម្រាប់លើកតម្លៃនៃថ្វីដៃការងារឬការសិក្សា
ឧទាហរណ៍ ឱ្យពិន្ទុដល់សិស្ស, បានពិន្ទុតិចជាងគេ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)