រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

ពិត

កិរិយាសព្ទគុណនាមនាម

អត្ថន័យ (4)

  1. 1

    គុណនាម

    មែន, ប្រាកដ, ទៀង

    ឧទាហរណ៍ ពាក្យពិត, សេចក្ដីពិត, និយាយពិត, ថាតាមពិត។ (ព.កា.) ពាក្យពិតការណ៍ពិត​កាលបើពិនិត្យ​ឃើញពិតសត្យា​គួរកាន់ប្រព្រឹត្ត​តាមពិតហៅមហា- ប្រសើរថ្លៃថ្លា​មានផលតាមពិត។

  2. 2

    កិរិយាសព្ទ

    ( ស . ស .) ប្រាប់, ឱ្យ​ដំណឹង, ទូល ( ប្រាប់​តាម​ពិត )

    ឧទាហរណ៍ ពិតថេរដីកា, ចាំពិតលោកគ្រូសិន, សូមពិតមក ...។

  3. 3

    កិរិយាសព្ទ

    យក​ខ្លួន​ផ្អែក​ប៉ះ​ផ្ទប់​ដោយ​ប្រឹង​ពេញ​កម្លាំង​ដើម្បី​ធ្វើ​ឱ្យ​ឃ្លាត​ឱ្យ​ទូលាយ​ឬឱ្យ​ទ្រេត

    ឧទាហរណ៍ មនុស្សឈរចង្អៀតណែនណាន់​ទាល់តែយកខ្លួនពិតជែកទើបចេញរួច; គោផ្អើលពិតទូករទេះ។

  4. 4

    នាម

    ប្រដាប់​សម្រាប់​សរសេរ​ឬ​គូរ; ខ្មែរ​ហៅ​ចំពោះ​តែ​ជក់​សម្រាប់​សរសេរ​ឬ​គូរ ( ម . ប្រ .)។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម