ពិចារណា
អត្ថន័យ (3)
-
1
នាម
ការត្រិះរិះ, រំពឹង, គិតគ្នេរ
ឧទាហរណ៍ ធ្វើការពិចារណា, សេចក្ដីពិចារណា។
-
2
កិរិយាសព្ទ
សួរបញ្ជាក់, ជជីកសួរ, ឈ្លេចសួរ
ឧទាហរណ៍ ពិចារណាសួរឱ្យឃើញខុសត្រូវ; វាយពិចារណា។
-
3
កិរិយាសព្ទ
ជាវ, ( ទិញ, លក់ ) សម្ដីសម្រាប់បព្វជិតពុទ្ធសាសនិកឱ្យគេទិញរបស់អ្វីៗឱ្យជាពាក្យប្រើបញ្ចៀសមិនឱ្យចំលើពាក្យថាទិញ
ឧទាហរណ៍ លោកគ្រូត្រូវការឱ្យពិចារណាអ្វីខ្លះ?។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)