ពាន
កិរិយាសព្ទនាម
អត្ថន័យ (2)
-
1
កិរិយាសព្ទ
ពារលើ, ឡើងពារលើ, ឡើងពាររំលងលើ
ឧទាហរណ៍ ពានរបង, ពានវាំង។
-
2
នាម
ឈ្មោះប្រដាប់មួយប្រភេទធ្វើដោយលោហជាតិផ្សេងៗមានស្ពាន់ជាដើមឬធ្វើដោយរតនវត្ថុមានប្រាក់មាសជាដើមឬក៏ធ្វើដោយវត្ថុឯទៀតមានឈើ, ផ្ដៅជាដើមមានរាងមូលក្រឡូមមានជើងសម្រាប់ប្រើការដាក់ទ្រអ្វីៗមានស្លាបារីជាដើម
ឧទាហរណ៍ ពានស្លា, ពានបារី។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)