ផ្សិត
អត្ថន័យ (2)
-
1
នាម
ភូតគ្រាមពួកមួយដុះទុលចេញពីក្នុងដីសើមឬដុះពីក្នុងទីអាប់អួឬក៏ដុះនៅឈើពុកជាដើមមានរូបសណ្ឋានផ្សេងៗគ្នា, ខ្លះសម្រាប់បរិភោគបាន, ខ្លះសម្រាប់ប្រើធ្វើជាថ្នាំរម្ងាប់រោគ, ខ្លះពុល; ផ្សិតមានឈ្មោះយ៉ាងច្រើនណាស់
ឧទាហរណ៍ ផ្សិតកញ្ចូរ, ផ្សិតក្រាមរមាស, ផ្សិតខ្សាច់, ផ្សិតចុងអង្ករ, ផ្សិតចេក, ផ្សិតចំបើង, ផ្សិតត្រចៀកកណ្ដុរ, ផ្សិតសណ្ដែក, ផ្សិតស្មាច់, ផ្សិតឫស្សី; ផ្សិតក្រកោះ, ផ្សិតត្រាច, ផ្សិតសូក្រំ; ផ្សិតក្បាលថ្លែន, ផ្សិតពពារនាគរាជ។ល។
-
2
នាម
ជំងឺដែលបង្កឡើងដោយមេរោគជាពពួកផ្សិត។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)