ផ្សា
អត្ថន័យ (3)
-
1
កិ., គុ.
ឈឺចាប់ពើតរោលរាលឆៀបៗដោយមុខសស្ត្រា, របួស, ដាច់, រលាត់, ប៉ះពាល់ត្រូវ, ប្រទះនឹងជាតិជូរ, ប្រៃ, ហឹរ ...។
-
2
ធ.
( ព . បុ .) ព្រោះ, ហេតុតែ, ដោយហេតុ; តាមតែ, តាមតែចង់, ព្រោះតែចំណង់
ឧទាហរណ៍ ផ្សានឹងបានចង់តែនឹងបាន។(ព.កា.) លោកថាស្រីនោះចិត្តអាក្រក់ស្មោះស្អប់ដំបូន្មានផ្សាដោយសារចិត្តទុច្ចរិតសន្តានបង្ហិនធនធានចើកអាសមាយា។ ...(កាព្យច្បាប់ស្រីជាព្រះរាជនិពន្ធនៃព្រះបាទសម្ដេចព្រះហរិរក្សរាមា ...)។
-
3
កិរិយាសព្ទ
ផ្សងតាមកម្ម, ផ្សងព្រេង; ទ្រាំទ្រ, ទ្រាំអត់; កាន់ក្ដីសន្តោសតាមមានតាមបាន
ឧទាហរណ៍ ផ្សាជាអ្នកកម្សត់ទុគ៌ត។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)