បំព្រៃលោក
អត្ថន័យ
-
1
ញ៉ាំងលោកឱ្យប្រហែលដូចជាព្រៃ
ឧទាហរណ៍ ព្រះសម្ពុទ្ធទ្រង់ប្រទានព្រះឱវាទថានសិយាលោកវឌ្ឍនោ "កុំធ្វើខ្លួនឱ្យជាមនុស្សបំព្រៃលោក", មានអត្ថន័យថាកុំប្រព្រឹត្តអាក្រក់ហួសហេតុឱ្យមានខ្លួនប្រហែលដូចជាព្រៃទ្រុបទ្រុលឬប្រហែលដូចជាចម្រូងចម្រឹង, ប្រហែលដូចជាដង្គត់ក្នុងលោកឱ្យគេទើសមុខទើសក្រោយឱ្យគេពិបាកចិត្តគំនិតអួអាប់ចំបែងរាល់គ្នា, មនុស្សបំព្រៃលោក។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)