បោក
កិរិយាសព្ទ
អត្ថន័យ (3)
-
1
កិរិយាសព្ទ
បំភ័ន្តឬបំភ្លាត់គេដោយសម្ដីឱ្យគេលង់គំនិតឬឱ្យគេបង់ទ្រព្យ, ខូចប្រយោជន៍
ឧទាហរណ៍ បោកប្រាក់គេ, រកស៊ីបោកប្រាស់។
-
2
កិរិយាសព្ទ
ចាប់គ្រវាត់ឱ្យភ្លាត់ជំហរឬឱ្យដួល; ចាប់ផ្ដួល
ឧទាហរណ៍ អ្នកចំបាប់បោកគ្នា។
-
3
កិរិយាសព្ទ
សម្អាតគ្រឿងប្រើប្រាស់ជាសាច់ក្រណាត់ដោយប្រើទឹករួមនឹងសាប៊ូជាដើម
ឧទាហរណ៍ បោកសំពត់, បោកខោអាវ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)