រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

បុះ

កិរិយាសព្ទគុណនាមនាម

អត្ថន័យ (4)

  1. 1

    កិរិយាសព្ទ

    បុក​ទល់​មុត​ដល់​មាន​របួស

    ឧទាហរណ៍ ដង្គត់បុះបាតជើង។

  2. 2

    កិរិយាសព្ទ

    ស៊ី; ពាក្យ​ទ្រគោះ​មើលងាយ​ថា​ស៊ី​ដូច​គេ​បុះ​អ្វី​ៗ

    ឧទាហរណ៍ ហ៏បុះចុះ!, ចុះបុះដល់ណាទៅទៀត!។

  3. 3

    គុណនាម

    ចាស់; ដែល​គេ​ឈប់​ប្រើប្រាស់, ដែល​គេ​បោះបង់​លែង​ត្រូវការ ( ចំពោះ​តែ​ទី, ដី, ស្រែ, ចម្ការ, ភូមិ​លំនៅ ...)

    ឧទាហរណ៍ ចម្ការបុះ, ស្រែបុះ, ភូមិបុះ, វត្តបុះ, គឺចម្ការ, ស្រែ, ភូមិ, វត្ត​ដែលគេបោះបង់ចោល​ក៏មានស្មៅនិងឈើតូចៗដុះទ្រុបទ្រុល​ប៉ុន្តែមានសណ្ឋានចាស់ប្រាកដនៅឡើយ; ជួនកាលគេបែរជាត្រូវការដូចកាលពីមុននោះវិញ​ក៏នៅមានឈ្មោះថា ... បុះ​ដែរ។

  4. 4

    នាម

    ចំនួន​៨ ( ចំពោះ​តែ​ចំនួន​ដំរី )

    ឧទាហរណ៍ ដំរីមួយបុះ​គឺដំរី​៨​ក្បាល, ដំរីពីរបុះ​គឺដំរី​១៦​ក្បាល។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម