បុរីរម្យ
គុណនាមនាម
អត្ថន័យ (2)
-
1
គុណនាម
ដែលមានសេចក្ដីរីករាយចំពោះបុរី។
-
2
នាម
ពាក្យនេះខ្មែរយើងយកមកប្រើជាគោរម្យងារសេនាបតីក៏មាន
ឧទាហរណ៍ ...បុរីរម្យឧត្តមក្រមពាហុ ..."ជាមន្ត្រីមានស័ក្ដិខ្ពស់មានដៃហាក់ដូចជាឈោងទៅឱបក្រសោប (អាណាខេត្ត) ដោយសេចក្ដីរីករាយចំពោះបុរី"។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)