បុព្វការី
នាម
អត្ថន័យ
-
1
នាម
អ្នកដែលបានធ្វើឧបការៈមុនគឺអ្នកដែលបានធ្វើសេចក្ដីទំនុកបម្រុងផ្ចុងផ្ដើមរួចមកហើយ
ឧទាហរណ៍ មាតាបិតាជាបុព្វការីរបស់កូន; គ្រូជាបុព្វការីរបស់សិស្ស; ព្រះសម្មាសម្ពុទ្ធជាបុព្វការីរបស់ពុទ្ធសាសនិកជន; ព្រះមហាក្សត្រជាបុព្វការីរបស់ប្រជាជនព្រោះទ្រង់បានចាត់កិច្ចការគ្រប់គ្រងរក្សាប្រទេសរបស់ព្រះអង្គឱ្យអស់ប្រជាជនបានសេចក្ដីសុខស្រួល។ល។បើស្ត្រីជាបុព្វការិនី។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)