បុច្ឆនសញ្ញា
នាម
អត្ថន័យ
-
1
នាម
សញ្ញាក្នុងពាក្យសួរ, គ្រឿងសម្គាល់របស់ប្រយោគសួរ។ឈ្មោះវណ្ណយុត្តមួយយ៉ាងសម្រាប់ប្រើដាក់ខាងចុងប្រយោគសួរ (?)
ឧទាហរណ៍ អ្នកអញ្ជើញមកពីណា? លោកសុខសប្បាយជាទេឬ? មានការអ្វី? ម្ដេចក៏ធ្វើដូច្នោះ?។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)