បរមាភិសេក
នាម
អត្ថន័យ
-
1
នាម
ការអភិសេកដ៏ឧត្តមគឺការបានត្រាស់នៃព្រះសម្មាសម្ពុទ្ធដែលពួកទេវតាត្រេកអរបាចសាចផ្កាទិព្វផ្សេងៗនិងការរលាស់ទឹកក្រអូបបូជាថ្វាយជយមង្គល។ការស្រោចទឹកក្លស់ទឹកស័ង្ខដ៏ឧត្តុង្គឧត្តមចំពោះក្សត្រិយ៍ដើម្បីលើកតម្កើងព្រះអង្គឱ្យបានជាក្សត្រិយ៍ទ្រង់រាជ្យពេញទី
ឧទាហរណ៍ ព្រះមហាក្សត្រិយ៍អង្គនេះតាំងពីទ្រង់បានទទួលបរមាភិសេកហើយមកទ្រង់ប្រព្រឹត្តកាន់ខ្ជាប់នូវទសពិធរាជធម៌ជាដរាប។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)