បបែល
អត្ថន័យ
-
1
នាម
ឈ្មោះមច្ឆជាតិពួកមួយមានរូបមូលនៅមាត់ខាងក្រោមមានជាយគ្រែងជុំវិញកន្ទុយវែងស្បែករឹងគគ្រាត, បើស្ងួតក្រៀមប្រើការរូសឈើបាន។បបែលមានច្រើនបែបគឺបបែលកូនមាន់មាត្រតូចល្មមរាងមូល; បបែលភ្នែកលៀនមាត្រនិងរាងដូចបបែលកូនមាន់តែភ្នែកលៀន; បបែលរុយទ្រង់ទ្រាយដូចគ្នាតែមាត្រធំជាងមានផ្កាយខ្មៅៗ; បបែលត្រីទ្រង់ទ្រាយនិងមាត្រស្រដៀងគ្នាតែខ្លួនសម្បុរស; បបែលទង់រាងនិងមាត្រប្រហែលគ្នានឹងបបែលត្រីដែរតែកន្ទុយពណ៌សក្រហមដូចជាទង់ជាតិ; បបែលអកទ្រង់ទ្រាយខុសពីបបែលទាំងប៉ុន្មានខាងលើនេះគឺខ្លួនខ្លីជាយគ្រែងមានសណ្ឋានជាស្លាបដូចស្លាបសត្វបក្សីកន្ទុយវែងសម្បុរខ្មៅមានផ្កាយស; បបែលខ្លែងដូចបបែលអកតែខ្លួនស្ដើងកន្ទុយវែង; បបែលខ្លាមាត្រធំទម្ងន់ដល់ទៅមួយរយគីឡូក្រាមក៏មានសម្បុរដូចខ្លាសុទ្ធសាធ; បបែលក្របីដូចបបែលអកតែមាត់វែង; បបែលរលួសមាត្រធំខ្លួនមានបន្លាដូចបន្លារលួស; បបែលស្លឹកខ្លួនស្ដើងដូចស្លឹកជាយគ្រែងវែងកន្ទុយវែង; បបែលខ្យល់ស្រដៀងនឹងបបែលកូនមាន់តែខ្លួនមានផ្កាយខៀវក្រហមសណ្ឋានដូចផ្កា; បបែលសេះដូចបបែលអកតែក្បាលដូចក្បាលសេះ; បបែលត្រោកមាត្រធំសម្បុរក្រហមមានជាយត្រង់ចុងកន្ទុយ; បបែលភក់ទ្រង់ទ្រាយដូចបបែលត្រីតែខ្លួននិងពោះមានសម្បុរខ្មៅ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)