បណ្ឌុកម្ពលសិលា
អត្ថន័យ
-
1
នាម
ថ្មមានសម្បុរដូចសំពត់កម្ពលលឿងទុំ; ជាឈ្មោះថ្មទិព្វជាអាសនៈនៃព្រះឥន្ទនាឋានត្រ័យត្រិង្សសួគ៌។មានតំណាលក្នុងគម្ពីរខាងពុទ្ធសាសនាថាកាលបើព្រះឥន្ទត្រូវការគង់កំសាន្តមួយដងមួយកាលលើផ្ទៃថ្មទិព្វនេះផ្ទៃនៃសិលាសនៈនេះទ្រុឌផតចុះត្រឹមពាក់កណ្ដាលព្រះកាយ, កាលព្រះឥន្ទទ្រង់ក្រោកពីទីនេះផ្ទៃនៃអាសនៈនេះក៏ប៉ោងរាបស្មើដូចប្រក្រតីឡើងវិញ; កាលបើមានហេតុអ្វីមួយប្លែកគួរឱ្យព្រះឥន្ទរំពឹងមើល, ផ្ទៃនៃសិលាសនៈទិព្វនេះក៏រឹងក្ដៅឧណ្ហៗខុសពីកាលសព្វដងដែលឥតហេតុ, ព្រះឥន្ទក៏រំពឹងភ្លាមរកហេតុប្លែកនេះ, លុះជ្រាបហើយក៏ស្ដេចយាងចុះពីឋានត្រ័យត្រិង្សភ្លាមមកកាន់ឋានមនុស្សឆ្ពោះត្រង់ទីដែលព្រះអង្គត្រូវបំពេញករណីកិច្ចនោះ; ឬជួនកាលទ្រង់មានព្រះបញ្ជាឱ្យវិស្សកម្មទេវបុត្រចុះមកបំពេញកិច្ចជាតំណាងព្រះអង្គ ...។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)