បញ្ញត្ត
កិរិយាសព្ទគុណនាម
អត្ថន័យ
-
1
កិ., គុ.
ហាមប្រាមហើយ; តែងតាំងហើយ, តាំងទុកហើយ, រៀបចំហើយ; ដែលគេហាមប្រាមហើយ
ឧទាហរណ៍ ព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តមិនឱ្យពួកបព្វជិតមើលល្បែងរបាំ; រាជការបញ្ញត្តមិនឱ្យប្រជាជនលេងល្បែងភ្នាល់ផ្សេងៗ; មានព្រះរាជប្រកាសបញ្ញត្តមិនឱ្យប្រជាជនកាប់ឈើដែលត្រូវជាប់ពន្ធដោយឥតមានច្បាប់អនុញ្ញាត។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)