បង្កាត់
អត្ថន័យ (5)
-
1
កិរិយាសព្ទ
ធ្វើឱ្យកាត់ឱ្យឆេះកើតជាភ្លើងឡើង
ឧទាហរណ៍ បង្កាត់ភ្លើង។
-
2
កិរិយាសព្ទ
ធ្វើឱ្យកាត់ពូជ
ឧទាហរណ៍ បង្កាត់កូន។
-
3
នាម
ឈ្មោះនេសាទុបករណ៍មួយប្រភេទមានក្រឡាធំៗជាងក្រឡាបន្តឹង, មានដង, មានខ្សែរួតក្រស្រោបសម្រាប់ដាក់ឱ្យជាប់សត្វចតុប្បាទ
ឧទាហរណ៍ ឈ្លូសជាប់បង្កាត់។
-
4
កិរិយាសព្ទ
ដាក់ថ្នាំឱ្យកាត់សាច់មានមុខធ្លាយខ្ទុះឬឈាម
ឧទាហរណ៍ បង្កាត់បូស។
-
5
កិរិយាសព្ទ
ធ្វើឱ្យរងថ្លា
ឧទាហរណ៍ ដាក់ធ្យូងឬសាជូរបង្កាត់ទឹកល្អក់ឱ្យរងថ្លា។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)