នឹង
អត្ថន័យ (5)
-
1
កិរិយាសព្ទ
ពាក្យជាកិរិយានុគ្រោះសម្រាប់និយាយនាំមុខកិរិយាសព្ទប្រាប់អនាគតកាលទៅខាងមុខថាមុខជា, ប្រាកដជា, គង់, គង់តែ
ឧទាហរណ៍ ស្អែកនឹងទៅផ្ទះអ្នក, យើងគង់តែនឹងបានចួបគ្នាទៀតក្នុងថ្ងៃណាមួយពុំខាន។
-
2
គុ., គុ.កិ.
ស្ងៀម, ជើយ, មិនកម្រើក
ឧទាហរណ៍ អង្គុយនឹងថ្កល់គឺអង្គុយនឹងដូចគេថ្កល់។
-
3
ធ.
ពាក្យប្រាប់ដំណើរសម្រេចនូវអំពើ, សម្រាប់ប្រើនិយាយនាំមុខនាមស័ព្ទមានន័យថាដោយ; ជាមួយ, ដោយសារ; ព្ធដ៏, នៅត្រង់
ឧទាហរណ៍ ដួសសម្លនឹងវែក, ដាំបាយនឹងឆ្នាំង, កាប់ឈើនឹងប៉ូវថៅគឺដួសសម្លដោយវែក, ដាំបាយដោយឆ្នាំង, កាប់ឈើដោយប៉ូវថៅ; ទៅនឹងខ្ញុំ, នៅនឹងគេ, ដេកនឹងគេ, ស៊ីនឹងគេគឺទៅជាមួយនឹងខ្ញុំ, នៅជាមួយនឹងគេ, ដេកដោយសារគេ, ស៊ីដោយសារគេ; ព្យួរអាវនឹងដៃកែវ, បោះដែកគោលនឹងជញ្ជាំងគឺព្យួរអាវព្ធដ៏ដៃកែវ, បោះដែកគោលនៅត្រង់ជញ្ជាំង។ល។
-
4
ធ.
អកថិតកម្មគឺកម្មរងបន្ទាប់ពីពាក្យជាកថិតកម្មដែលនិយាយថានូវគឺនូវជាទី១នឹងជាទី២ដើម្បីកុំឱ្យថានូវទាំង២ដង
ឧទាហរណ៍ ពីម្សិលមិញគេបាននិយាយនូវពាក្យនេះនឹងខ្ញុំថា ... (ពីម្សិលមិញគេបាននិយាយនឹងខ្ញុំថា ...)។
-
5
សព្វនាម
បងថ្លៃប្រុស។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)