និយាម
នាម
អត្ថន័យ (2)
-
1
នាម
ស្ដង់ដាឬគំរូដែលគេស្គាល់ជាទូទៅដូចជានិយាមច្បាប់ជាដើម, ស្ដង់ដាឬកម្រិតវាស់អាកប្បកិរិយាឬបំណិនដែលគេទទួលស្គាល់ជាទូទៅនៅក្នុងសហគមន៍ឬសង្គមមួយ
ឧទាហរណ៍ ភេរវកម្មជាការរំលោភលើនិយាមរបស់សង្គមដែលមានអរិយធម៌។
-
2
នាម
លក្ខណៈសម្រាប់វិនិច្ឆ័យឬគោលការណ៍កំណត់ប្រភេទទំនិញត្រូវផលិតឬលក្ខខណ្ឌបច្ចេកទេសផលិតកម្ម
ឧទាហរណ៍ និយាមផលិតភាពគឺផលិតភាពមធ្យមនៃសាខាសេដ្ឋកិច្ចណាមួយ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)